ឆ្ពោះទៅកាន់ឧត្តមភាពសេដ្ឋកិច្ចនៅជនបទ


ទំព័រដើម                     
ព័ត៌មានអំពីគំរោង           
ដំណឹង                       
មួយក្រឡេកអំពីគំរោង អេកូសន
ព្រឹត្តិការណ៍របស់គំរោង
អ្នកទទួលផលសំខាន់ៗ
តើយើងសំរេចបានអ្វីខ្លះ     
ការវិនិច្ឆ័យគំរោង            
សកម្មភាពគំរោង            
អ្នកពាក់ព័ន្ឋ
កិច្ចសន្យា                   
ការបោះពុម្ពផ្សាយ          
ទិន្និន័យ​ និងរបាយការណ៍
ដេតាបេស​ IRDM
ទំនាក់ទំនង
ផែនទីគេហទំព័

ចីរភាព

មាន​លទ្ធភាព​មួយ​ចំពោះ​ការ​ទទួល​បាន​និរន្ដរភាព​ ​តាម​រយៈ​ការ​ប្រមូល​កម្លាំង​រួម​គ្នា​រវាង​បច្ចេកទេស​កសិកម្ម​ ​និង​ ​សមាសធាតុ​ផ្សេងៗ​ទៀត​របស់​គំរោង​ ​ដូច​ជា​ ​កម្មសិទ្ធិ​ដីធ្លី​ ​អត្ថិភាព​នៃ​ឥណទាន​ ​និង​ធារាសាស្ដ្រ​ដែល​បាន​ស្ដារ​ឡើង​វិញ​។​ ​តាម​ ​កាលវិភាគ​ពេលវេលា​របស់​គំរោង​បច្ចុប្បន្ន​ ​វា​មិន​ទំនង​ដែល​ថា​ ​ការ​រួម​កម្លាំង​បញ្ចូល​គ្នា​នេះ​ ​អាច​នឹង​ធ្វើ​ទៅ​ ​បាន​ក្នុង​កំឡុង​ពេល​ ​នៃ​អាយុកាល​របស់​គំរោង​អេកូ​សន​។​ ​ថ្នាក់ដឹកនាំ​គំរោង​ត្រូវ​គិតគូរ​បន្ថែម​ទៀត​ ​អំពី​វិធី​ដែល​ការ​ផ្សព្វផ្សាយ​ ​កសិកម្ម​នឹង​បន្ដ​នៅ​ ​ពេល​អនាគត​ ​ដើម្បី​លើកទឹកចិត្ដ​ឱ្យ​មានការ​ទទួលយក​ ​អនុវត្ដ​ទូលំ​ទូ​ ​លាយ​នូវ​ ​បច្ចេកទេស​កសិកម្ម​ដែល​បាន​ណែនាំ​ ​អំពី​វិធី​ ​ដែល​ ​ក្រុម​សហគមន៍​មូលដ្ឋាន​ ​(CBOs​) ពិសេស​ក្រុម​កសិករ​គំរូ​ ​នឹង​មាន​ជា​គ្រឿង​ ​លើកទឹកចិត្ដ​ខ្លះ​ដើម្បី​ស្ថិត​នៅ​ជា​ក្រុម​ជា​បន្ដ​ ​និង​ពី​វិធី​ដែល​ប្រតិបត្ដិការ​ ​និង​ការ​ថែទាំ​ប្រព័ន្ធ​ធារាសាស្ដ្រ​ ​ត្រូវ​បាន​ពង្រឹង​ដើម្បី​រក្សា​បាន​នូវ​អត្ថប្រយោជន៍​ក្នុង​ពេល​អនាគត​។​ ​ ​ឯកសារ​បច្ចុប្បន្ន​ស្ដី​អំពី​យុទ្ធសាស្ដ្រ​ផ្ទេរ​ភាព​ជា​ម្ចាស់​ ​មិន​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​កង្វល់​ទាំង​អស់នេះ​ទេ​។​ ​

សិស្ស​ដែល​ទទួល​បានការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ​ការ​បណ្ដុះបណ្ដាល​កែ​ច្នៃ​ត្រី​ ​និង​ផលិតកម្ម​សូត្រ​ ​នឹង​យកចំណេះ​ ​ទាំង​ ​នេះ​ទៅ​ប្រើប្រាស់​។​ ​អ្នក​ទទួល​ការ​PRASAC​ ​បាន​ចាប់ផ្ដើម​ដំណើរការ​នៃ​ការ​ពង្រីក​ ​តំបន់​សេវាកម្ម​របស់​ខ្លួន​។​ ​នៅ​តំបន់​ជនបទ​ ​(មិន​ដាច់​ស្រយាល​ពេក​)  នឹង​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ពី​សេវាកម្ម​ឥណទាន​នេះ​។​ ​អ្នក​ទទួលផល​ផ្ទាល់​ ​ជា​ពិសេស​ ​កសិករ​គំរូ​ ​ទទួល​បាន​នូវ​ការ​គាំទ្រ​ច្រើន​ផ្នែក​ពី​គំរោង​ ​ប៉ុន្ដែ​ជា​បទ​ពិសោធន៍​នៅ​ប្រទេស​ផ្សេងៗ​គឺថា​ ​ក្រុម​កសិករ​ទាំងនោះ​ ​ត្រូវ​ ​ការ​ការ​គាំទ្រ​ជា​បន្ដ​ ​ប្រសិនបើ​ពួក​គេ​នឹង​បន្ដសកម្មភាព​ ​និង​ថ្កុំថ្កើង​បន្ទាប់​ពី​គំរោង​បញ្ចប់​។​ ​មួយ​ចំណែក​ទៀត​ ​បទ​ពិសោធន៍​ ​និង​ជំនាញ​ដែល​គណៈកម្មការ​សម្របសម្រួល​ ​(LIPs​) ទទួល​បាន​ ​អាច​ចូលរួម​ចំណែក​ដល់​ភូមិ​ ​និង​ក្រុមប្រឹក្សា​ឃុំ​។​ ​

ការ​ថែទាំ​ប្រព័ន្ធ​ស្រោចស្រព​ ​គួរតែ​ស្ថិត​នៅ​ក្នុង​រង្វង់​សមត្ថភាព​របស់​ក្រុម​កសិករ​ប្រើប្រាស់​ទឹក​ ​ ​ប្រសិនបើ​ពួក​ ​គេ​អាច​ ​បង្កើត​ចំណូល​ពី​ថ្លៃ​ប្រើប្រាស់​ទឹក​។​ ​ប៉ុន្ដែ​ ​វគ្គ​បណ្ដុះបណ្ដាល​ពី​ប្រតិបត្ដិការ​ ​និង​ការ​ថែទាំ​ដល់​ក្រុម​កសិករ​ ​អ្នក​ប្រើប្រាស់​ទឹក​ ​(FWUC​) អាច​ធ្វើ​ ​បាន​តែ​នៅ​រដូវ​ដាំ​ដុះ​ចុង​ក្រោយ​នៃ​ពេលវេលា​គំរោង​ ​ដែល​ជា​ការ​ផ្ដល់​នូវ​ពេល​ ​វេលា​តិចតួច​ ​ដើម្បី​នី​ ​តិ​វិធី​ ​និង​ការ​អនុវត្ដ​នានា​ ​បាន​ជ្រួតជ្រាប​។​ ​ជា​ជម្រើស​ដែល​ល្អ​បំផុត​ ​ក្រុម​អនុវត្ដ​គំរោង​គ្រោង​ ​នឹង​ប្រគល់​ផ្លូវថ្នល់​ដែល​ ​សាងសង់​រួចរាល់​ទៅ​ឱ្យ​ក្រុមប្រឹក្សា​ ​ឃុំ​។​ ​សម្រាប់​រយៈពេល​វែង​ ​ក្រុមប្រឹក្សា​ឃុំ​ដែល​បាន​ ​ពង្រឹងសមត្ថភាព​រួច​ហើយ​ ​អាច​បង្កើន​នូវ​សមត្ថភាព​ថែទាំ​ផ្លូវថ្នល់​បាន​ ​ប៉ុន្ដែ​ ​ការ​ជួសជុល​មិន​បាន​គ្រប់គ្រាន់​ ​អាច​នឹង​កើត​មាន​ ​ឡើង​ក្នុង​រង្វង់​ពី​ ​៥ ទៅ​ ​១០ឆ្នាំ។ដី​ដែល​ផ្ដល់​កម្មសិទ្ធិ​រួច​រក្សា​បានជា​ជា​ដី​មានកម្ម​សិទ្ធ​ជា​អចិន្ដ្រៃយ៍​ ​ហើយ​ដី​ដែល​បោសសម្អាត​មីន​រួច​ ​ក៏​គឺជា​ដី​ ​ដែល​គ្មាន​មីន​ជា​អចិន្ដ្រៃយ៍​។​ ​និរន្ដរភាព​នៃ​ផល​ប៉ះពាល់​ដែល​រំពឹង​ទុក​ ​ពី​ការ​ផ្ដល់​កម្មសិទ្ធិ​ដីធ្លី​ ​និង​ការ​បោសសម្អាត​មីន​ ​ដូច​ជា​ ​ការ​ ​បង្កើន​ផលិតភាព​នៃ​ដី​ ​គឺ​អាស្រ័យ​ទៅ​លើ​កសិករ​មាន​កម្លាំង​ពលកម្ម​ ​និង​ធនធាន​សម្រាប់​ផលិតកម្ម​ ​រួម​ទាំង​ការ​ ​ផ្សព្វផ្សាយ​ ​កសិកម្ម​ផង​ដែរ​។​ ​និរន្ដរភាព​ឆ្ពោះទៅ​សម្រេច​គោលបំណង​ ​គឺ​អាស្រ័យ​លើ​ក្រុម​ផ្សេងៗ​ ​ទៀត​របស់​គំរោង​។