ឆ្ពោះទៅកាន់ឧត្តមភាពសេដ្ឋកិច្ចនៅជនបទ


ទំព័រដើម                  
ព័ត៌មានអំពីគំរោង           
ដំណឹង                       
ការវិនិច្ឆ័យគំរោង            
លទ្ឋផលគំរោង              
អ្នកពាក់ព័ន្ឋ
កិច្ចសន្យា                   
ការបោះពុម្ពផ្សាយ          
ទិន្និន័យ​ និងរបាយការណ៍
ដេតាបេស​ IRDM
ទំនាក់ទំនង
ផែនទីគេហទំព័

 


គំរោង​ស្តារ​ឡើង​វិញ​ ​លើ​វិស័យសេដ្ឋកិច្ច​ ​និង​សង្គមកិច្ច​នៅ​បណ្តា​ខេត្ត​នៃ​តំបន់​ពាយ័ព្យ​ប្រទេស​កម្ពុជា​

គោលបំណង​នៃ​គំរោង​គឺ​ ​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​ប្រក​កប​ដោយ​ ​ចីរភាព​ ​នៅ​បណ្តា​ខេត្ត​គោលដៅ​ទាំង​បី​ដោយ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​ ​និង​ ​សង្គមកិច្ច​ ​ច្រើន​យ៉ាង​ ​ធ្វើ​យ៉ាងណា​លើកកំពស់​ឱ្យ​មានការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​សំរាប់​ប្រជាពលរដ្ឋ​នៅ​តំបន់​ជនបទ​។​

គំរោង​ដែល​មាន​រយៈពេល​ប្រាំ​ឆ្នាំ​ ​នឹង​ទទួល​បានការ​បង្កើន​ ​និង​ ​ធ្វើ​ពិពិធ​កម្ម​លើ​វិស័យ​កសិកម្ម​ ​និង​ ​ជលផល​ ​ការ​អភិវឌ្ឍ​កាលា​នុ​វ​ឌ្ឍ​ភាព​ ​ការងារ​ថ្មីៗ​ ​និង​ ​ការ​បង្កើន​ការ​ផ្តល់​អំណាច​ដល់​សហគមន៍​មូលដ្ឋាន​ ​និង​ ​ហេដ្ឋារចនាសម្ព័ន្ធ​ ​(ផ្លូវលំ​ ​ប្រ​ព​ន្ធ័​ ​ស្រោចស្រព​ ​ការ​ផ្គត់ផ្គង់​ ​ទឹក​ស្អាត​) ។ គំរោង​ ​នឹង​បង្កើន​លទ្ធភាព​ប្រើប្រាស់​ទីផ្សារ​ ​និង​ ​ដី​បង្កបង្កើន​ផល​ ​តាម​ការ​សម្របសម្រួល​លើ​ការ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដី​ ​ង្កើ​ន​នូវ​កម្មវិធី​ ​កាត់​បន្ថយ​គ្រោះថ្នាក់​ដោយសារ​គ្រាប់​មីន​ ​ដោយ​រួម​ប​ញ្ជូ​ល​ជាមួយ​ផែនការ​អភិវឌ្ឍ​ឃុំ​ ​ហើយ​សកម្មភាព​សំអាត​មីន​ផ្សារ​ភ្ជាប់​ជាមួយ​ការ​អនុវត្ត​គម្រោង​។​

គោលបំណង​រួម​របស់​គំរោង​ ​គឺ​រួមចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​តាម​រយ​ការ​បង្កើន​ប្រាក់​ចំណូល​គ្រួសារ​ ​បង្កើន​ផលិតភាព​កសិកម្ម​ ​និង​ ​បង្កើន​ការ​ផ្តល់​អំណាច​ដល់​សហគមន៍​មូលដ្ឋាន​ ​នៅ​បណ្តាតំបន់​ជនបទ​ ​ដែល​បាន​ជ្រើសរើស​ក្នុង​ប្រទេស​កម្ពុជា។