ឆ្ពោះទៅកាន់ឧត្តមភាពសេដ្ឋកិច្ចនៅជនបទ


ទំព័រដើម                     
ព័ត៌មានអំពីគំរោង           
ដំណឹង                       
 មួយក្រឡេកអំពីគំរោង អេកូសន
ព្រឹត្តិការណ៍របស់គំរោង
អ្នកទទួលផលសំខាន់ៗ
តើយើងសំរេចបានអ្វីខ្លះ     
ការវិនិច្ឆ័យគំរោង            
សកម្មភាពគំរោង            
អ្នកពាក់ព័ន្ឋ
កិច្ចសន្យា                   
ការបោះពុម្ពផ្សាយ          
ទិន្និន័យ​ និងរបាយការណ៍
ដេតាបេស​ IRDM
ទំនាក់ទំនង
ផែនទីគេហទំព័

មួយក្រឡេកអំពីគំរោងអេកូសន


សេចក្តីផ្តើម

“គម្រោងស្តារឡើងវិញ លើវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច នៅបណ្តាខេត្តនៃតំបន់ពាយ័ព្យ” ហៅ​កាត់​ថា “អេកូសន” គឺជាគម្រោងអភិវឌ្ឍន៍ជនបទចម្រុះឧបត្ថម្ភថវិកាដោយសហភាពអឺរ៉ុប (២៥ លានអឺរ៉ូ) និងរាជរដ្ឋាភិបាលកម្ពុជា (១ លានអឺរ៉ូ) តាមរយៈកិច្ចព្រមព្រៀងហិរញ្ញវត្ថុលេខ KHM/AIDCO/2004/16793។ គម្រោងនេះ មានរយៈពេល ៥ឆ្នាំ (២០០៦-២០១០) អនុវត្តនៅក្នុងខេត្តគោល​ដៅចំនួន៣ គឺខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តបាត់តំបង ដែលមាន ការិយាល័យកណ្តាលនៅ​សៀមរាប ការិយាល័យ​អនុវត្ត​គម្រោង​នៅបណ្តាខេត្តផ្សេងទៀត និងការិយាល័យសម្របសម្រួល គម្រោង​ប្រចាំរាជធានីភ្នំពេញ។

គម្រោងអេកូសនប្រតិបតិ្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ សហការជាមួយស្ថប័ន​ពាក់ព័ន្ធមួយចំនួនទៀតគឺ ក្រសួងមហាផ្ទៃ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងកិច្ចការនារី និងក្រសួងរៀបចំ ដែនដីនគរូបនីយកម្មនិងសំណង់។

គោលដៅរួមរបស់គម្រោងអេកូសន គឺរួមចំណែកកាត់បន្ថយភាពក្រីក្រ តាមរយៈបង្កើនប្រាក់​ចំ​ណូលតាមគ្រួសារ ជាពិសេស បង្កើនផលិតភាពក្នុងវិស័យកសិកម្ម និងពង្រឹងអំណាចដល់សហគមន៍មូល​ដ្ឋាន នៅក្នុងខេត្តគោលដៅទាំងបីដែលមាន ប្រជាជនក្រីក្រចំនួន ៩០% រស់នៅតំបន់ជនបទហើយ ៤៤% នៃគ្រួសារកសិករទាំងនោះមានប្រភពចំណូលចម្បងពីកសិកម្ម និងរស់នៅក្រោមបន្ទាត់ក្រីក្រ។ គោលដៅ​គម្រោងអេកូសន គឺអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច និងសង្គមកិច្ចដល់កិសករតូចតាច និងគ្រួសាររបស់គេ ដែលរស់នៅក្នុងតំបន់គោលដៅរបស់គម្រោង ដោយធានានូវសមធម៌រវាងនារី និងបុរស។

សមិទ្ធផលសម្រេចបានរបស់គម្រោង

សមិទ្ធផលសម្រេចបានធៀបនឹងគោលដៅគម្រោង

គម្រោងអេកូសនបានចាប់ផ្តើមដំណើរការនាខែធ្នូ ឆ្នាំ២០០៥ ហើយចាប់អនុវត្តសកម្មភាពដំបូងនៅសហគមន៍មូលដ្ឋាន នៅពាក់កណ្តាលឆ្នាំ ២០០៦ តាមរយៈគម្រោងខ្នាតតូចមានឈ្មោះថា “គម្រោងឆាប់ទទួលផល”។ ការអនុវត្តនូវគម្រោង ទាំងនោះមានគោលបំណងពីរ គឺបម្រើជាវិធានការលើកកម្ពស់ភាពជឿជាក់ក្នុងការអនុវត្តសកម្មភាពជួយដល់ អ្នកភូមិ និងភ្នាក់ងាររាជរដ្ឋាភិបាល និងការកសាងសមត្ថភាពអនុវត្តជាក់ស្តែងដល់បុគ្គលិកគម្រោងផងដែរ។

បន្ទាប់ពីកាលបរិច្ឆេទចុងក្រោយនៃការចុះហត្ថលេខាលើកិច្ចសន្យាទាំងអស់ នៅថ្ងៃ១៦ ខែវិច្ឆិកា ឆ្នាំ២០០៧ គម្រោងបាន ចុះកិច្ចសន្យាជាមួយអ្នកម៉ៅការនានាក្នុងទឹកប្រាក់​ ២៤/៥ លានអឺរ៉ូ (៩៤/១%) នៃថវិការសន្យាសរុបរបស់សហភាពអឺរ៉ុប (២៥ លានអឺរ៉ូ)។ ក្នុងនោះមានកិច្ចសន្យាខ្នាតធំចំនួន៤៤ (ចុះ​ហត្ថលេខា ដោយគណៈប្រតិភូសហភាពអឺរ៉ុប) និង កិច្ចសន្យាខ្នាតតូចចំនួន១៨៧ (ចុះហត្ថលេខាដោយ​ក្រុមអនុវត្តគម្រោង)។

ចាប់តាំងពីឆ្នាំ ២០០៨ គម្រោងបានពង្រីកសកម្មភាពនៅសហគមន៍មូលដ្ឋានគួរឲ្យកត់សម្គាល់ និងសម្រេចបានសមិទ្ធផល រូបវ័ន្តសរុបលើសពី ១០០% នៃលទ្ធផលដែលបានរំពឹងទុកនៅក្នុងកិច្ចសន្យា​ទាំងអស់ ប៉ុនែ្តការងារស្តាឡើងវិញ នូវប្រព័ន្ធធារាសាស្រ្ត និងលទ្ធផលជាក់លាក់មួយចំនួនទៀត (ឧ>ចំនួន​អ្នកទទួលផលនៅក្នុងក្រុមសន្សំប្រាក់) នៅតែមានកម្រិត ទាបជាងលទ្ធផលរំពឹងទុក។ គិតត្រឹមចុងខែ​តុលា ឆ្នាំ២០១០ លទ្ធផលដែលអាចសម្រេចបានពី គ្រប់កិច្ចសន្យាទាំងអស់បានចប់ជាស្ថាពរ លើកលែង​តែកិច្ចសន្យាមួយផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានរយៈពេល អនុវត្តរហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ​២០១០ ហើយលទ្ធផលរូបវ័ន្តនៃកិច្ចសន្យានេះនឹងសម្រេចបានតាមការគ្រោង។



លទ្ធផលសម្រេចបានធៀបនឹងគោលបំណងរួមរបស់គម្រោង

(ការកាត់បន្ថយភាពក្រីក្រ)៖

ការធ្វើអង្កេតមូលដ្ឋាននៅខែសីហា ឆ្នាំ២០១០ បានបង្ហាញថា ៤០% នៃ​គ្រួសារកសិករនៅក្នុងភូមិគោលដៅ បានរួចផុតពី បន្ទាត់ភាពក្រីក្រ (០/៣៩% ដុល្លា/ម្នាក់/ថ្ងៃ) ដែលក្នុង​នោះគម្រោងអេកូសនចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ បានចំនួន ១១%។ គម្រោងអេកូសន​មានផលប៉ះពាល់វិជ្ជមាន​ទៅលើការកាត់បន្ថយភាពក្រីក្រ ក្នុងចំណោមកសិករទទួល ផលផ្ទាល់ចំនួន ១>៨០០នាក់ ដែលជួយកាត់បន្ថយភាពក្រីក្រ ក្នុងចំណោមកសិករ ផ្ទាល់ទាំងនេះបានរហូតដល់ ២១%។ ការ​អង្កេតនេះក៏បានរកឃើញបន្ថែមទៀតថាមានគ្រួសារប្រមាណ ៥០% នៅក្នុងភូមិគោលដៅមាន​កំណើនប្រាក់ចំណូល ក្នុងគ្រួសារ។

សមិទ្ធផលសម្រេចបានធៀបនឹងគោលបំណោលគម្រោង (ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច)៖

សន្តិសុខស្រូវអង្ករសម្រេចបាន ៥២%​ (ផែនការគម្រោង ៥០%) នៃគ្រួសារកសិករទាំងអស់ មានស្រូវអង្ករ​ហូបគ្រប់គ្រាន់ ធៀបទៅនឹងទិន្នន័យមូលដ្ឋានឆ្នាំ ២០០៦ ដែលគ្រួសារមានស្រូវអង្ករហូបគ្រប់គ្រាន់តែ​២៩%។ រយៈពេលខ្វះខាត ស្រូវអង្ករជាមធ្យមត្រូវបានកាត់បន្ថយ ពី ៤ខែ មកត្រឹម ២/៤ខែ។ ប្រជាពលរដ្ឋ​ចំនួន ៨៨% ដែលបានសម្ភាសន៍បញ្ជាក់ឲ្យដឹងថា មានការរីចម្រើនគួរឲ្យកត់សម្គាល់នូវការចូលរួមពាក់​ព័ន្ធនឹងបញ្ហារបស់សហគមន៍ (ការពង្រឹងអំណាចដល់សហគមន៍) ហើយចំនួនស្រ្តីត្រូវបានពិគ្រោះយោ​បល់ក្នុងកិច្ចអភិវឌ្ឍសហគមន៍ (សមភាពយេនឌ័រ) មានការកើនឡើងទ្វេដង (៦១% ធៀបនឹង ៣៣% នៅក្នុងទិន្នន័យអង្កេតមូលដ្ឋានឆ្នាំ២០០៦)។ មានកំណើនចំនួន ២៣% នៃគ្រួសារដែលមានទស្សនៈ​វិស័យវិជ្ជមានកាន់តែប្រសើរ ចំពោះអនាគតរបស់ពួកគេ (ឆ្នាំ២០០៦³ ១១/៦% ឆ្នាំ២០១០³ ៣៤/៩%)។ ប៉ុន្តែ ចំណាកស្រុកតាមរដូវកាលមានការកើនឡើងគួរឲ្យកត់សម្គាល់ រយៈកាល ២ឆ្នាំចុងក្រោយនេះ ពី ៣០% ទៅ ៤២% ដោយសារវិបតិ្តសេដ្ឋកិច្ចពិភពលោក និងខ្យល់ព្យុះកេតសាណា។ ការវិភាគបន្ថែម​បន្ទាប់ពីឆ្នាំ២០១០ គឺជាការចាំបាច់ ដើម្បីស្វែងយល់កាន់តែច្បាស់ អំពីបែបបទនៃការអភិវឌ្ឍជនបទនេះ។

លទ្ធផល ១-ការអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈការបង្កើនផលិតកម្មកសិកម្ម៖

គោលដៅរូបវ័ន្តនានាដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងនូវបុរេលក្ខណៈសម្រាប់ផលិតកម្មកសិកម្ម (ការផ្តល់ប័ណ្ណកម្មសិទ្ធដីធ្លី ការទទួលបានឥណទាន ការផ្គត់ផ្គង់ពូជស្រូវមានគុណភាពល្អ និងសម្ភារៈផលិតកម្មដ៏ទៃទៀត និងវគ្គបណ្តុះបណ្តាល) គឺសម្រេចបានក្នុងកិច្ចសន្យាដែលពាក់ព័ន្ធទាំងអស់។ ប្រសិទ្ធភាពរបស់គម្រោងចំពោះ ប្រពលវប្បកម្ម និងពិពិធកម្មកសិកម្ម គឺកំណើនផលិតកម្មស្រូវ ៨០% ឬកំណើនស្រូវ ១៦៣៩តោន ក្នុងមួយឆ្នាំ នៅក្នុងភូមិគោលដៅទាំង ៩០។ កំណើនផលិតកម្មត្រី ៣៤តោន។ ក្នុងនោះ ផលិតកម្មក៏បានកើនឡើងផងដែរ (គោ ៩% ជ្រូក ៦% មាន់ ៦% ទា ០/១២%៥) ហើយជាមធ្យមអត្រាភាពរស់របស់សត្វកើនឡើងប្រហែល ៤០%។ ផ្ទៃដីដាំបន្លែត្រូវបានពង្រីកពី ១៩ ហត ទៅ ២៦ ហត ហើយផលិតកម្មដំណាំសំខាន់ៗកើនឡើងពី ៣៨% ទៅ ១៣៩%។ ប័ណ្ណកម្មសិទ្ធដីធ្លីចំនួន ៤២២១៤ ក្បាលដីត្រូវបានប្រគល់ដល់គ្រួសារកសិករចំនួន ១១៦៩៧ គ្រួសារ។ អ្នកទទួលផលប្រមាណ ៣០% បានបញ្ជាក់ថា ពួកគាត់នឹងប្រើប្រាស់ប័ណ្ណទាំងនេះជារបស់បញ្ចាំ ដើម្បីបានកម្ចីសម្រាប់ពង្រីកផលិតភាពកសិកម្ម។ សេវាកម្មឥណទាន សម្រេចបានអតិថិជនចំនួន ១១០០០ នាក់ នៅក្នុងភូមិគោលដៅដែលក្នុងនោះ ៨៤% នៃកម្ចីគឺដើម្បីប្រើប្រាស់ ក្នុងការងារកសិកម្ម។

លទ្ធផល ២-ការអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈសកម្មភាពផលិតផលបន្ថែមតម្លៃ/សកម្មភាពក្រៅ
​កសិ​កម្ម​៖

សូចនាកររបស់កិច្ចសន្យានានាស្ថិតក្រោមលទ្ធផលនេះ (ការកែច្នៃត្រី ផលិកម្មសូត្រ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ) សម្រេចបានទាំងស្រុង។ ការបង្កើតទំនាក់ទំនងទីផ្សារបានធ្វើឲ្យតម្លៃផលិតផលកសិកម្មកើនឡើង និងកាន់តែមានស្ថេរភាព។ កសិករត្រូវបានចងក្រងជាក្រុម នៅតាមភូមិនីមួយៗ ដូចនេះ ពួកគាត់អាចពិភាក្សា និងចែករំលែកព័ត៌ទីផ្សារ។ គម្រោងអេកូសនចូលរួមបន្ថែមតម្លៃ (Value-added) ប្រមាណ ៥០% ឲ្យផលិផលកសិកម្មជាពិសេសបន្លែ។ នៅឆ្នាំ២០០៩ ត្រី ៩២០០ គក ត្រូវបានកែច្នៃ ដោយក្រុមធ្វើបង្ហាញតាមភូមិគោលដៅ ដើម្បីបរិភោគក្នុងគ្រួសារ និងសម្រាប់លក់។ សមាជិកក្រុមធ្វើបង្ហាញនីមួយៗទទួលបានកម្រៃពី ១០ ទៅ ៣០ ដុល្លា ពីការលក់ផលិតផលកែច្នៃ ទាំងនេះបន្ថែមពីលើចំណូលប្រចាំគ្រួសាររបស់ពួកគាត់។ ក្រុមអ្នកផលិសូត្រចំនួន ១៩ ត្រូវបានបង្កើតឡើង បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលបច្ចេកទេស ហើយសម្ភារៈផលិតកម្មត្រូវបានប្រគល់ជូលសមាជិកក្រុមចំនួន ៤៧៨ នាក់។ ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចត្រូវបានបង្ហាញឲ្យឃើញដោយអ្នកទទួលផលអាចទទួលបានចំណូល ២៧០០០ ដុល្លា ពីផលិតកម្មសរសៃសូត្រមាស និង២៤០០០ ដុល្លា ពីការត្បាញសូត្រ។ ផលិតភាពសូត្របានកើនឡើង (ឧ>សូត្រផលិតបានចំនួន ០/៥ គក/វដ្តដង្កូវនាង នៅពេលចាប់ផ្តើមគម្រោង និងបាន ១ ទៅ ១/៦៥ គក/វដ្តដង្កូវនាង នៅពេលចប់គម្រោង) ហើយតម្លៃលក់ចេញក៏បានកើនឡើងផងដែរ (កើនឡើង ១៦%) ដូចនេះចំណូល របស់អ្នកទទួលផលកើនឡើង។ យុវជនឥតការងារធ្វើ នៅក្នុងឃុំគោលដៅចំនួន ២០០០ នាក់ បានទទួល វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈផ្សេងៗ។ បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលសិក្ខាកាមច្រើនជាង ៧០% មានការងារធ្វើ ដោយជាមធ្យមពួកគេទទួលបានកម្រៃពី ៣០ ទៅ ៨០ ដុល្លា ក្នុងមួយខែ។

លទ្ធផលទី៣-ការអភិវឌ្ឍសង្គមកិច្ច៖

សូចនាករទាំងអស់នៃកិច្ចសន្យានានាក្រោមលទ្ធផលនេះ (កាស្តារឡើងវិញនូវផ្លូវលំជនបទ ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ការសាងសង់សាលាប្រជុំសហគមន៍ នៅតាមភូមិ ការគាំទ្រដល់ក្រុមអង្គការសហគមន៍មូលដ្ឋាន និងសកម្មភាព បោសសម្អាតមីន ការយល់ដឹង​អំពីសុខភាព យេនឌ័រ និងសុវត្ថិភាពដីធ្លី) សម្រេចបានទាំងស្រុង។ មានប្រជាពលរដ្ឋច្រើនជាង ២២០០០ នាក់ ទទួលបានផលប្រយោជន៍ពីផ្លូវដែលបានកែលម្អ។ ជាមធ្យមពួកគាត់ចំណេញពេលវេលា ១/៣ ក្នុង​ការធ្វើដំណើរទៅកាន់ទីផ្សារ ឬទីកន្លែងដ៏ទៃទៀត។ ដូចនេះ ពួកគាត់អាចយកពេលវេលាចំណេញនេះ​សម្រាប់សកម្មភាពសុខភាពអប់រំ និងសកម្មភាពសេដ្ឋកិច្ច និងសង្គកិច្ចដ៏ទៃទៀត។ ប្រជាពលរដ្ឋច្រើនជាង​៨០០០ គ្រួសារទទួលបានសំណង់ និងសម្ភារៈទឹកស្អាត និងអនាម័យ។ សំណង់ សម្ភារៈទាំងនេះ ផ្តល់នូវ​ប្រភពទឹកស្អាត និងអនាម័យដល់ប្រជាពលរដ្ឋប្រមាណ ៥០% នៅក្នុងភូមិគោលដៅទាំង ៩០ ភូមិ។ ប្រជា​ពលរដ្ឋច្រើនជាង ១០០០០ នាក់ អាចចូលកាន់កាប់ដីដែលបានដោះមីនរួចដោយសុវត្ថិភាព។ សាលា​ប្រជុំសហគមន៍ចំនួនមួយក្នុងមួយភូមិត្រូវបានសាងសង់ ដើម្បីជួបប្រជុំគ្នា និងដើម្បីបម្រើនៅក្នុងសកម្ម​ភាពសង្គមផ្សេងទៀត។ អង្គការសហគមន៍មូលដ្ឋានចំនួន ៣៣៥ ត្រូវបានបង្កើតឡើង និងពង្រឹងសមត្ថ​ភាព ដើម្បីធានាបាននូវនិរន្តភាពសកម្មអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ច នៅក្នុងតំបន់គោលដៅគម្រោង។

សមិទ្ធផលសំខាន់ៗ

កសិកម្ម បសុសត្វជលផល

គម្រោងអេកូសនបានបណ្តុះបណ្តាលកសិករគំរូចំនួន ១៨០០ នាក់ ដោយកញ្ចប់មេរៀនផ្សព្វ​ផ្សាយបច្ចេកទេសកសិកម្ម (Extension packages) ខុសៗគ្នាចំនួន ៣៧ កញ្ចប់។ កសិករគ្រូបង្គោលចំនួន ៦១៥ ត្រូវបានបណ្តុះបណ្តាល បូករួមជាមួយនឹងកសិករអ្នកទទួលផលផ្ទាល់ចំនួន ២០០០ នាក់ ផ្សេង​ទៀត។ អត្រាទទួលយកបច្ចេកទេសថ្មីគឺមានកម្រិតល្អ ៥២-៨០% (ស្រូវ ដំណាំខ្ពស់រាប សត្វចិញ្ចឹម និងបនែ្ល)។ ទិន្នផល​(ស្រូវ និងបនែ្ល) កើនឡើងជាមធ្យម ៧០% ដែលជាកម្រិតមួយល្អបំផុត។ សត្វចិញ្ចឹម​របស់កសិករចំនួន ១២៥៥០ គ្រួសារត្រូវបានចាក់ថ្នាំបង្កាជំងឺ។ កសិករចំនួន ៣៤១ គ្រួសារបានទទួលការ​បណ្តុះបណ្តាលល និងគាំទ្រលើការចិញ្ចឹមត្រីក្នុងស្រះ និងក្នុងស្រែ ដែលអាចផលិត និងផ្គត់ផ្គង់ត្រីបាន​ដល់ ៣៤ តោនក្នុងមូយឆ្នាំ។ គម្រោងអេកូសនក៏បានបណ្តុះបណ្តាល និងគាំទ្របង្កើតកន្លែងភ្ញាស់ និង​បំប៉នកូនត្រីចំនួន ៣ កន្លែងដែលអាចផលិត និងផ្គត់ផ្គង់កូនត្រីប្រហែល ២ លានក្បាលក្នុងមួយឆ្នាំ។


តាមរយៈវិធីសាស្រ្តអភិវឌ្ឍជនបទចម្រុះទាំងបួនម៉ូឌុល (ម៉ូឌុលទី១-ស្រែអាស្រ័យទឹកភ្លៀង ម៉ូឌុល​ទី២-ស្រែមានប្រព័ន្ធ ស្រោចស្រព ម៉ូឌុលទី៣-ដំណាំខ្ពង់រាប និងឈើហូបផ្លែ និងម៉ូឌុលទី៤-បន្លែ) ការ​បណ្តុះបណ្តាលត្រូវបានផ្តល់យ៉ាងគ្រប់គ្រាន់ ហើយសម្ភារៈផ្សព្វផ្សាយ និងសម្ភារៈផលិតកម្មក៏ត្រូវបាន​ផ្តល់ជូនផងដែរ។ ការស្រាវជ្រាវពីភាពសមស្រប ត្រូវបានធ្វើ នៅលើទីតាំងធ្វើបង្ហាញ សម្ភារៈដាំដុះល្អៗ​ត្រូវបានផ្តល់ឲ្យប្រើប្រាស់ ដែលទាំងអស់នេះរួមបញ្ចូលកម្មវិធីកសាង សមត្ថភាពដល់បុគ្គលិករបស់មន្ទី​កសិកម្មផងដែរ។

កាលានុវត្តសេដ្ឋកិច្ច និងឱកាសការងារ

គម្រោងអេកូសនបានផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជនចំនួន ១៩២០ នាក់ និងបណ្តុះ​បណា្តលដល់អ្នកចិញ្ចឹម ដង្កូវនាង ២២៩ នាក់ អ្នកតម្បាញសូត្រ ១០៦ នាក់ និងប្រធានក្រុមផលិតកម្ម ៤២ នាក់។ ប្រជាពលរដ្ឋចំនួន ១០៥៧ នាក់ បានទទួលការបណ្តុះបណ្តាលលើមុខជំនាញកែច្នៃត្រី។ សាខា​ស្ថាប័នមីក្រូហិរញ្ញវត្ថុចំនួន ១៦ ការិយាល័យ ត្រូវបានបង្កើត ដើម្បីបម្រើសេវាហិរញ្ញវត្ថុដល់អតិថិជនខ្ចី​បានជាង ១០០០០ នាក់ និងទទួលអតិថិជនសន្សំ ៦០០០ នាក់។ ការភ្ជាប់ទំនាក់ទំនងទីផ្សារដល់ក្រុមអ្នក​ផលិតបន្លែ ២ ក្រុម ត្រូវបានគាំទ្រ ហើយព័ត៌មានទីផ្សារត្រូវបានផ្សព្វផ្សាយ។ ក្រុមប្រឹក្សាឃុំទាំង ៤០ ឃុំ​គោលដៅបានទទួលការបណ្តុះបណ្តាលអំពីការបញ្ចូលវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈទៅក្នុងផែនការ និង​គម្រោងមូលនិធិឃុំ នៅពេលអនាគត។

សកម្មភាពក្នុងកិច្ចសន្យាពាក់ព័ន្ធនីមួយៗ ផ្តោតទៅលើការបង្កើតឱកាសការងារក្រៅកសិកម្ម។ អ្នកទទួលផល ៣០% នៃអ្នទទួលផលទាំងអស់ នៅក្នុងផ្នែកនេះអាចរកចំណូលពីរបរក្រៅកសិកម្ម ៣០ ទៅ ៦០ ដុល្លា ក្នុងមួយខែ។ កម្ចីជាមធ្យមដែលបានផ្តល់ឲ្យមានចំនួន ២៥០ ដុល្លា/ខែ/ម្នាក់ និងបរិមាណ​សន្សំជាមធ្យមគឺ ០/៥​ដុល្លា/ខែ/ម្នាក់។

យេនឌ័រ និងការបង្កើនអំណាចសហគមន៍

ក្រុមការងារបច្ចេកទេសយេនឌ័រអន្តរមន្ទីចំនួន ៣ (សមាជិក ៤២ នាក់) គាំទ្រថវិកាដោយគម្រោង​អេកូសន ត្រូវបានបង្កើត និងដំណើរការ ក្នុងខេត្តគោលដៅទាំងបី។ បញ្ហាយេនឌ័រត្រូវបានផ្សព្វផ្សាយ តាយរយៈក្រុមការងារទាំងនេះ ៖ ព្រឹតិ្តបត្រចំនួន ១៥០០ ច្បាប់ ការផ្សព្វផ្សាយតាមវិទ្យុចំនួន ៤០ លើក យុទ្ធនាការពាក់បូពណ៌ស (ស្តីពីអំពើហិង្សាក្នុងគ្រួសារ) និងព្រឹត្តិការណ៍ នៃទិវាសិទ្ធិនារី ដោយមានអ្នកចូល​រួមរហូតដល់ ២៣០០ នាក់។ កម្មវិធីលើកកម្ពស់អក្ខរកម្មដល់មនុស្សពេញវ័យចំនួន ១៤១០ នាក់ (ស្រ្តី៨០%) និងកម្មវិធីថ្នាក់មតេ្តយ្យសម្រាប់កុមារតូច ៧៣៩ នាក់ (កុមារី ៣៨៦) ត្រូវបានអនុវត្ត។ ប្រជាជនសរុបប្រហែល ៥០០០០ នាក់ បានយល់ដឹងអំពីការអប់រំថែទាំសុខភាព តាមរយៈមណ្ឌលសុខ​ភាពចំនួន ១៤៦ និងអ្នកស្ម័គ្រភូមិ ១៨១ នាក់។ រថយន្តផ្សព្វផ្សាយអប់រំចល័តរបស់គម្រោងអេកូសន បានចុះតាមភូមិគោលដៅ ផ្សព្វផ្សាយអប់រំចម្រុះ។

សកម្មភាពទាំងអស់ នៅក្នុងផ្នែកនេះសុទ្ធតែបានផ្តោតទៅលើការកសាងសមត្ថភាពផ្នែកជំនាញ រចនាសម្ព័ន្ធ បច្ចេកទេស និងសង្គមកិច្ច។ សមាជិកគណៈកម្មការសម្របសម្រួលគម្រោងថា្នក់ឃុំ ដែលជា​អនុគណៈកម្មការមួយរបស់កុ្រមប្រឹក្សាឃុំ ទទួលបន្ទុកការងារគម្រោងអេកូសន គឺជាបេះដូងនៃវិធីសាស្រ្ត​ពង្រឹងអំណាចសហគមន៍ និងគាំទ្រយ៉ាងខ្លាងំក្លា ដល់យុទ្ធសាស្រ្តវិមជ្ឈការ និងវិហសមជ្ឈការរបស់រាជ​រដ្ឋាភិបាលកម្ពុជា។ តាមរយៈការរៀបចំប្រជុំកសាងផែនការភូមិ/ឃុំ ជាមួយសហគមន៍ សិក្ខាសាលាសមា​ហរណកម្មថា្នក់ស្រុកចំនួន ៤២ លើក សិក្ខាសលាកសាងសមត្ថភាព ដល់គណៈកម្មការសម្របសម្រួល​គម្រោងថ្នាក់ឃុំ ៨​លើក និងការប្រជុំបង្កើនការយល់ដឹងយេនឌ័រនៅតាមភូមិ ៩០ លើក វិធីសាស្រ្តពង្រឹង​អំណាចសហគមន៍របស់គម្រោងអេកូសនបានបង្ហាញឲ្យឃើញយ៉ាងជាក់ស្តែង និងក្លាយជាទម្លាប់មួយ។​មានអង្គការហសគមន៍មូលដ្ឋានច្រើនជាង ២៦០ ត្រូវបានបង្កើតឡើងដោយអ្នកម៉ៅការនីមួយៗ នៅពេល​អនុវត្តគម្រោង ដែលបច្ចុប្បន្នកំពុងដំណើរការពង្រឹងស្ថាប័ន។

ការអិភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ និងហេដ្ឋរចនាសម្ព័ន្ធនៅមូលដ្ឋានដ៏ទៃទៀត

គោលដៅសាងសង់ផ្លូវប្រវែង ១៥៥​គម បានសម្រេចជាស្ថាពរតភ្ជាប់ភូមិចំនួន ១៤៣ និងប្រជាជន ២២>២៥២ គ្រួសារ។ បង្គន់អនាម័យ ៦៦៩៤ ត្រូវបានសាងសង់ដើម្បីអនាម័យ ពាងយក្ស ១៣០៩ ត្រូវបាន​កសាងឡើង អណ្តូងចំនួន ១៤២ និងស្រះសហគមន៍ចំនួន ១០ ត្រូវបានជីក ដើម្បីផ្គត់ផ្គង់ទឹកស្អាត។ ប្រព័ន្ធធារាសាស្រ្តចំនួន ៨ ក្នុងចំណោម ៩ ត្រូវបានសាងសង់ចប់សព្វគ្រប់ ប្រព័ន្ធមួយត្រូវបានសមា​ហរណកម្មចូលជាមួយគម្រោងប្លង់មេរបស់ក្រសួងធនធានទឹក និងឧតុនិយម។ ប្រព័ន្ធ ៨ ដែលបានចប់ជា​ស្ថាពរមានសក្តានុពលស្រោចស្រពលើផ្ទៃដីកសិកម្មប្រហែល ២៦០០ ហត។ មានប្រព័ន្ធធារាសាស្រ្តមួយ​ករណីមានកំហុសក្នុងការវាយតំលៃលំហូរទឹកជាក់ស្តែងទាមទារឲ្យមានវិធានការកែតម្រូវ ហើយដែលនឹង​អនុវត្តដោយគម្រោងសុវត្ថិភាពស្បៀង EU¼FAO នៅឆ្នាំ២០១១។

ចំណុចផ្តោតខ្លាំងគឺ ប្រតិបតិ្តការ និងថែទាំងសំណង់នានាដែលបានសាងសង់រួច។ កសិករច្រើន​ជាង ៣០០ នាក់ ត្រូវបានបណ្តុះបណ្តាលលើបែបបទតំហែទាំ និងប្រតិបត្តិតាមរចនាសម្ព័ន្ធ និងអនុវត្ត​ជាក់សែ្តង ដែលចូលរួមដោយ ក្រុមកសិករ អ្នកប្រើប្រាស់ទឹកចំនួន ៨៦ សហគមន៍។ កសិករចំនួន ២៤០ នៅក្នុងគណៈកម្មការថែទាំផ្លូវលំជនបទចំនួន ២៤ ក្រុមទទួលបានការបណ្តុះបណ្តាល ដើម្បីធានានូវតំហែ​ទាំងផ្លូវមូលដ្ឋាន ក្រោយពីខែធ្នូ ឆ្នាំ២០១០។ អ្នកភូមិ ៣៥០០ នាក់ ត្រូវបានបណ្តុះបណ្តាលអំពីបញ្ហាអនា​ម័យមូលដ្ឋាន តាមរយៈកិច្ចសន្យាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ។


ការប្រើប្រាស់ផ្លូវលំគ្មានការអនុវញ្ញាត និងការធ្វើឲ្យផ្លូវខូច ដោយរថយន្តផ្ទុកលើសទម្ងន់ និង​រថ​យន្តមិនសមស្រប នៅតែជាបញ្ហាធ្ងន់ធ្ងរ និងយូរអង្វែង ចំពោះនិរន្តភាពការវិនិយោគលើវិស័យនេះ។

ការកាន់កាប់ និងប្រើប្រាស់ដីធ្លីប្រកបដោយសុវត្ថិភាព

គោលដៅរូបវ័ន្តនៃផ្នែកនេះសម្រេចបានទាំងស្រុង (ការបាសសម្អាតមីន ការផ្តល់ប័ណ្ណកម្មសិទ្ធិ​​​ដីធ្លី ការអភិវឌ្ឍកម្មសិក្សា និងការបង្កើនការយល់ដឹងសាធារណៈ)។ ផ្ទៃដីចំនួន ៤៦៣ ហត ត្រូវបាន​ដោះ​មីនរួចហើយបានប្រគល់ជូនកសិករចំនួន ១៣០៩ គ្រួសារ និងមានប្រជាពលរដ្ឋចំនួន ៨៤៨៤ គ្រួសារ​ទៀតទទួលផលមិនបាន ផ្ទាល់ពីដីដែលបាន បោសសម្អាតមីនរួចនេះ។ ប័ណ្ណកម្មសិទ្ធិចំនួន ៤២២១៤ ក្បាលដីត្រូវបានប្រគល់ជូនម្ចាស់ដី នៅក្នុងភូមិចំនួន ៤៣ នៃឃុំគោលដៅគម្រោង។ កម្មវិធីសិក្សាស្តីពី​សុវត្ថិភាពដីធ្លីគឺជា សកម្មភាពកំពុងបន្ត ហើយមកដល់ពេលនេះ ត្រូវបានដាក់ឲ្យបង្រៀន នៅក្នុងសាលា​ចំនួន ៤៣ ដល់សិស្ស ២០៦៥១ នាក់ (ស្រី ១០៧០០នាក់)។ ការបណ្តុះបណ្តាលវិជ្ជាជីវៈមិនផ្លូវការត្រូវ​បានផ្តល់ដល់ជនរងគ្រោះដោយគ្រាប់មីនចំនួន ២០០ នាក់ ហើយយុទ្ធនាការលើក កម្ពស់ការយល់ដឹង​សាធារណៈមានចំនួន ៤៧ ព្រឹតិ្តការណ៍ នៅតាមបណ្តាភូមិ និងមានការផ្សព្វផ្សាយតាមវិទ្យុចំនួន ១០៧ ម៉ោង។

គម្រោងបានភ្ជាប់ទំនាក់ទំនងការអភិវឌ្ឍជនបទ ទៅនឹងសកម្មភាពមីនប្រកបដោយជោគជ័យ។ អ្នកទទួលម៉ៅការទាំងអស់ នៃផ្នែកនេះបានបង្ហាញឲ្យឃើញពីការអនុវត្តបានល្អ និងធានាថា ដីគឺជាប្រធាន​បទស្នូលមួយនៅភូមិគោលដៅ នៅអំឡុងពេលអនុវត្តគម្រោង។ មានជម្រើសជាច្រើនគួឲ្យចាប់អារម្មណ៍​សម្រាប់ឲ្យអ្នកម៉ៅការទាំងអស់យកតម្រាប់តាម ឬចម្លងតាមនូវសកម្មភាពទាំងនេះទៅអនុវត្តក្រៅគោល​ដៅគម្រោងអេកូសន បន្ទាប់ពីឆ្នាំ២០១០។