បណ្ដាញ (ពាក់ព័ន្ធជាមួយការគាំទ្រអេកូសន)
យេនឌ័រ ៖គឺជាបញ្ហាអន្ដរវិស័យ របស់គណៈកម្មការសហគមន៍អឺរ៉ុប នៅក្នុង ផែនការសកម្មភាពយេនឌ័រ នៃគំរោងស្ដារឡើងវិញលើវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច នៅតំបន់ពាយ័ព្យ ប្រទេសកម្ពុជា ។ គំរោងអេកូសន គឺមានគោលបំណងអភិវឌ្ឍន៍ ប្រជាពលរដ្ឋនៅជនបទលើវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច នៅខេត្ដតំបន់គោលដៅទាំង ៣ ធ្វើយ៉ាងណាធានា ឱ្យមានផលប្រយោជន៍ ប្រកបដោយសមធម៌ រវាងបុរស និងស្ដ្រី។ ការបង្កើតជាបញ្ជីការយេនឌ័រ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង របស់សហគមន៍អឺរ៉ុប ដើម្បីសម្រេចបាននូវគោលបំណង សមធម៌យេនឌ័រ នៅក្នុងគំរោងអេកូសន។ បញ្ជីការនេះ បានបង្កើតឡើង សំខាន់សំរាប់ផ្ដោតយកចិត្ដទុកដាក់ សេចក្ដីត្រូវការ របស់អ្នកទទួលការគំរោងអេកូសន និង ពាក់ព័ន្ធផ្សេងទៀត។ បញ្ជីនេះ បានផ្ដល់នូវគោលការណ៍ណែនាំ ដើម្បីបញ្ជ្រាបពីយេនឌ័រកាន់តែប្រសើរឡើង នៅក្នុងគ្រប់វិស័យទាំងអស់ និងអនុវិស័យ ដែលអ្នកទទួលការគំរោងអេកូសនបានចូលរួមអនុវត្ដ។ បញ្ជីនេះគ្រប់ដណ្ដប់លើគ្រប់វិស័យយ៉ាងទូលំទូលាយ ដូចជា កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធជនបទ ការអភិវឌ្ឍន៍សេដ្ឋកិច្ច ការប្រើប្រាស់ដីធ្លី និង ពង្រឺងអំណាចសហគមន៍ជនបទ។ ហើយនៅតាមវិស័យនីមួយៗ មានវិស័យរងជាច្រើនទៀត។ បញ្ជីនេះ បានចែងពីឧបករណ៍សម្រាប់ វិស័យរងនីមួយៗ និងគ្រប់វិស័យរងនីមួយៗ ដែលស្ថិតនៅក្រោមវិស័យយ៉ាងទូលំទូលាយនីមួយៗ។ បើទោះជា បញ្ជីយេនឌ័រ ត្រូវបានបង្កើតឡើងជាពិសេសដោយ អ្នកទទួលការគំរោងអេកូសនក៏ដោយ ក៏វាមានប្រយោជន៍ផងដែរ សម្រាប់មន្ទីរពាក់ព័ន្ធ របស់រដ្ឋាភិបាល អង្គការនានា និងអ្នកពាក់ព័ន្ធផ្សេងទៀត ដែលបានធ្វើការលើវិស័យ និង វិស័យរងស្រដៀងគ្នានេះផងដែរ។ បញ្ជីការយេនឌ័រនេះ ត្រូវបានបង្កើតឡើង នៅក្នុងយុទ្ធសាស្ដ្របញ្ជ្របយេនឌ័រ និង ក្របខ័ណ្ឌរបស់ រាជរដ្ឋាភិបាលកម្ពុជា និង ដៃគូរទ្វេភាគី និង ពហុភាគីធំៗផ្សេងទៀតរបស់រដ្ឋាភិបាល មានដូចជាធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និងភ្នាក់ងារអង្គការសហប្រជាជាតិ។ រាល់ទិដ្ឋភាពនិមួយៗ នៃបញ្ជីការ រៀបរៀងឡើងស្របគ្របខណ្ឌ បញ្ជៀបយេនឌ័ររបស់រាជ្យរដ្ឋាភិបាលទាំងអស់ និងយុទ្ធសាស្ដ្រវិស័យ/វិស័យរង។