ប្រសិទ្ធិផល
ប្រសិទ្ធិផលៈ ក្នុងតំណាក់កាលវាយតំលៃពាក់កណ្ដាលការអនុវត្ដគំរោងនេះ គឺគំរោងមានការគ្រប់គ្រងចាត់ចែងបានល្អណាស់។ ការគ្រប់គ្រងគំរោង នៃកិច្ចសន្យាជំនួយការបច្ចេកទេស មានលក្ខណៈជាមជ្ឈការសមគួរ។ សមាហរណកម្មអាចមានផលប្រយោជន៍មកពីការបង្កើនការសម្របសម្រួលក្នុងចំណោមអ្នកទទួលការ និងពីជំនាញការបច្ចេកទេសជាន់ខ្ពស់ ដែលមានតួនាទីដ៏ខ្លាំងក្លា នៅក្នុងការសម្របសម្រួល និងការកសាងផែនការ ។
គោលដៅលទ្ធផលសកម្មភាពភាគច្រើន មាននៅក្នុកាលវិភាគទាំងអស់។ ប្រសិទ្ធិភាពចំណាយលើគំរោងជារួមមានលក្ខណៈ សមហេតុផល។ ទោះជាតាមពិត ប្រសិទ្ធិភាពចំណាយ នេះត្រូវពឹងលើ ឥទ្ធិផលប្រកបដោយចីរភាព។ ក្រុម ALF ទទួលបានសមិទ្ធិផលច្រើនក្នុងរយៈពេល៩ខែ នៃការអនុវត្ដ និង នៅលើគោលដៅសម្រាប់ ធាតុចូលរូបវន្ដស្ទើរតែទាំងអស់។
នៅក្នុង CGR ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវបានអនុវត្ដ ប្រកបដោយ ប្រសិទ្ធិភាព។
ការបណ្ដុះបណ្ដាលកែឆ្នៃត្រី មានការយឺតយ៉ាវក្នុងការចាប់ផ្ដើម ប៉ុន្ដែការបណ្ដុះបណ្ដាលសូត្រមានប្រសិទ្ធិផល។
វិទ្យាស្ថានមីក្រហិរញ្ញវត្ថុ (MFI ) បានផ្ដល់ប្រាក់កំចី ឱ្យទៅអ្នកទទួលផលមួយចំនួន។ ការបណ្ដុះបណ្ដាល មិនបានឈានដល់កម្មវិធីសមាហរណកម្មមូលដ្ឋាន ដោយសារសមត្ថភាពអ្នកទទួលការមានកំណត់។ ថ្នាក់អក្ខរកម្ម ទាំង មាតាបីតា និង កូនកំពុងដំណើរការ ប្រកបដោយគុណភាពផ្សេងៗ ទោះបីមានគោលដៅគួរចាប់អារម្មណ៍ក៏ដោយ។ ក្រោមក្រុម RIS ការស្ដាឡើងវិញប្រព័ន្ធធារាសាស្ដ្រ មានការរីកចម្រើនល្អ ប៉ុន្ដែ អ្នកទទួលការនៅខេត្ដបន្ទាយ មានជ័យ យឺតយ៉ាវជាងកាលវិភាគ។
តំលៃសំណងនៅនឹងការដ្ឋានការងារ សមហេតុសមផល។ កម្មវិធីបណ្ដុះបណ្ដាលអំពី ប្រតិបត្ដិការ និងតំហែទាំ (O&M) នៅទ្រឹងមិនដំណើរការ រង់ចាំការឯកភាពពីរការបែងចែកថវិការ ធនធានគំរោងអេកូសូន។ សមាសភាគអនាម័យ និងការផ្គត់ផ្គង់ទឹកភាគច្រើន គឺកំពុងអនុវត្ដ ក្រោមកិច្ចសន្យាទោល ដោយ (VFI) កម្ពុជា។ VFI មានបុគ្គលិកមានសមត្ថភាព មានការលើកទឹកចិត្ដយ៉ាងល្អប្រសើរ និង អាចរកបានក្រុមសាងសង់មានសមត្ថភាព ប៉ុន្ដែលំហូរថវិកាមានកំរិត ដែលជាកក្ដាធ្វើឱ្យការអនុវត្ដមានផលវិបាកធ្ងន់ធ្ងណាស់។
គំរោងចំណាយក្នុងការបង្កើតគំរោងសម្រាប់ផ្លូវជនបទ អស់រូបិយវត្ថុត្រឹមខែវិច្ឆិការ ២០០៧។ ការចំណាយលើកំណាត់ផ្លូវ មួយគីឡូមែត្រ ចំនួន ១៦០០០ អាចទទួលយកបាន។ គោលដៅធារាសាស្ដ្រ មានការកើឡើងពី ១២០០ ហតដើមដំបូង រហូតដល់ ៣១០០ ហត ក្រោយការស្ដារឡើងវិញ បង្កើនកសិករអ្នកទទួលផល ពី ១១០០ រហូតដល់ ៣៣០០។ ធនធាន និង ការចំណាយសំរាប់ការអនុវត្ដ ក្រុម សមស្រប។ ប្រសិទ្ធិផល កំលាំងមនុស្សដែលបានផ្ដល់អោយ បានល្អ ទោះជាយឺតក្នុងការចាប់ផ្ដើមក៏ដោយ។ មានការព្រួយបារណ៍ពីថា ក្រសួងរៀបចំដែដី នគរូបនិយកម្ម និងសំណង់ (MOLMUPC) ផ្ដល់បាន៦២៦ ដែលនៅសល់រយៈពេលអនុវត្ដត្រឹមតែ២០ខែទៀតប៉ណ្ណោះ។ មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) មានប្រសិទ្ធិភាពល្អ សម្រេចផែនការបាន ៩៥% ក្នុងផែនការឆ្នាំលើកទី១។ កម្មវិធីសិក្សាស្ដីអំពីដី តាមរយៈ ក្រសួង អប់រំ យុវជន និងកីឡា (MOEYS) នៅមិនទាន់អាចវាស់វែងបាននៅឡើយ។ មិនទាន់មានសាលាណាមួយ នឹងបានរៀនសូត្រពីឯកសារនោះនៅឡើយទេ ។ យុទ្ធនាការលើកកំពស់ការយលដឹង ដោយ វិទ្យាស្ថាន (EWMI)ស្ដីអំពីច្បាប់ភូមិបាល មានស្រសិទ្ធិភាព និង គាំទ្រដល់ដំណើការធ្វើប្លង់ដី។