ឆ្ពោះទៅកាន់ឧត្តមភាពសេដ្ឋកិច្ចនៅជនបទ


ទំព័រដើម                     
ព័ត៌មានអំពីគំរោង           
ដំណឹង                       
មួយក្រឡេកអំពីគំរោង អេកូសន
ព្រឹត្តិការណ៍របស់គំរោង
អ្នកទទួលផលសំខាន់ៗ
តើយើងសំរេចបានអ្វីខ្លះ     
ការវិនិច្ឆ័យគំរោង         
សកម្មភាពគំរោង            
អ្នកពាក់ព័ន្ឋ
កិច្ចសន្យា                   
ការបោះពុម្ពផ្សាយ          
ទិន្និន័យ​ និងរបាយការណ៍
ដេតាបេស​ IRDM
ទំនាក់ទំនង
ផែនទីគេហទំព័

ប្រសិទ្ធិ​ភាព​

ការ​គ្រប់គ្រង​គំរោង​ ​គឺ​បាន​ប្រព្រឹត្ដិ​ទៅ​យ៉ាង​មាន​ប្រសិទ្ធិ​ភាព​ ​ប៉ុន្ដែ​ភាព​ស័​កិ្ដ​សិទ្ធិ​នៃ​ការ​គ្រប់គ្រង​ ​អាស្រ័យ​លើ​ថា​តើ​ ​ការ​ដឹកនាំ​ ​កាច់ចង្កូត​សកម្មភាព​គំរោង​បាន​ជោគជ័យ​កម្រិត​ណា​ ​និង​បង្កើត​នូវ​យុទ្ធសាស្ដ្រ​និរន្ដ​ភាព​ក្រោយ​គំរោង​បញ្ចប់​បែប​ណា​ ​ដើម្បី​ធានា​សម្រេច​ឱ្យ​បាន​នូវ​គោលបំណង​របស់​គំរោង​។​ ​ការ​វាស់វែង​នូវ​ប្រសិទ្ធិ​ភាព​ ​និង​ដំណើរការ​រីក​ចម្រើន​ ​ធៀប​ជាមួយ​ ​នឹង​គោលបំណង​របស់​គំរោង​មានការ​លំបាក​ដោយ​គ្មាន​ទិន្នន័យ​មូលដ្ឋាន​ស្របគ្នា​គ្របដណ្ដប់​កម្មវិធី​ទាំងមូល​ ​ដែល​ត្រូវ​ប្រើ​​ដើម្បី​វាស់វែង​។​ ​នៅ​ក្នុង​តារាង​ម៉ា​ទ្រិ​ក​ ​ខ្វះខាត​នូវ​សូចនាករ​គោលបំណង​បង្ហាញ​ពី​ពេលវេលា​ផ្ទៀងផ្ទាត់​ ​ដែល​ស៊ី​ជាមួយនឹង​លទ្ធផល​ ​ដែល​គេ​យក​ធ្វើ​ជា​គោល​អនុវត្ដ​នោះ​ទេ​។​

ក្រុម​ ​ALF​ ​បាន​សម្រេច​នូវ​សកម្មភាព​ជា​ច្រើន​ ​ប៉ុន្ដែ​ក្រុម​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ភ្ជាប់​ទំនាក់ទំនង​ទៅ​នឹង​ក្រុម​ ​ដទៃ​ផ្សេង​ទៀត​ ​ពិសេស​គឺ​ផ្នែក​ផ្គត់ផ្គង់​ទឹក​ ​និង​ធារាសាស្ដ្រ​ ​ហើយ​គួរ​ភ្ជាប់​ទំនាក់ទំនង​ជាមួយនឹង​ការ​ផ្ដល់​កម្មសិទ្ធិ​ដីធ្លី​។​ ​កិច្ចសន្យា​ទាំងឡាយ​ ​សម្រាប់​ការងារ​ផ្គត់ផ្គង់​ទឹក​ ​និង​ប្រព័ន្ធ​ធារាសាស្ដ្រ​ ​ការ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ ​និង​ការ​បោសសម្អាត​មីន​ ​ភាគច្រើន​គឺ​អនុវត្ដ​ដោយ​យឺតយ៉ាវ​ក្នុង​ការ​ទទួល​បានការ​គាំទ្រ​ពី​សេវា​ផ្សព្វផ្សាយ​កសិកម្ម​ ​ដែល​ការណ៍​នេះ​ ​អាច​នឹង​កាត់​បន្ថយ​ ​នូវ​ការ​បង្កើន​អ្នក​ទទួលផល​បន្ដ​ដែល​មាន​សក្ដានុពល​។​ ​ ​ការ​យល់​ឃើញ​របស់​កសិករ​ចំពោះ​បញ្ចប់​បច្ចេកវិទ្យា​ ​IRDM​ ​ហាក់​ ​ដូច​ជា​មិន​ច្បាស់លាស់​។​ ​ដោយ​គំរោង​បញ្ចប់​នៅ​ខែធ្នូ​ ​២០១០ ក្រុម​កសិករ​ ​នឹង​មិន​បាន​ទទួល​ការ​គាំទ្រ​សម្រាប់​រដូវ​ដាំ​ដុះ​ឆ្នាំ​ ​២០១០ នោះ​ទេ​ ​ដោយ​ការ​កាត់​បន្ថយ​ការ​គាំទ្រ​ពេញលេញ​មក​នៅ​ត្រឹមតែ​មួយ​រដូវ​ដាំ​ដុះ​។​ ​កិច្ច​គាំទ្រ​បន្ថែម​ផ្សេង​ទៀត​ ​នឹង​ ​ត្រូវ​ផ្ដល់​ឱ្យ​ដោយ​ភ្នាក់ងារ​ផ្សព្វផ្សាយ​កសិកម្ម​ ​(AEWs​)។ នេះ​គឺជា​ចំណោទបញ្ហា​ជាក់ស្ដែង​មួយ​ ​ថា​តើ​អេកូ​សន​មាន​ពេល​​វេលា​គ្រប់គ្រាន់​ ​ដើម្បី​ធ្វើ​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ក្នុង​ការ​ផ្ទេរ​បច្ចេកវិជ្ជា​កសិកម្ម​ដែល​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ឬ​យ៉ាងណា​។​
នៅ​ក្នុង​ក្រុម​ ​CGR​ ​សកម្មភាព​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ​កំពុង​តែ​មានដំណើរ​ការ​ ​ប៉ុន្ដែ​ការ​ទទួល​បាន​ការងារ​បន្ទាប់​ពី​ ​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ ​និង​ការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ឥណទាន​ ​តម្រូវ​ឱ្យ​មានការ​ពង្រឹង​បន្ថែម​។​ ​ការ​គាំទ្រ​ទៅ​លើ​ ​សកម្មភាព​កែ​ច្នៃ​ត្រីគឺ​ជួប​នូវ​បញ្ហា​មិន​មាន​ប្រសិទ្ធិ​ភា ​ខណៈ​ពេល​ដែល​អ្នក​តំបាញ​សូត្រ​ដែល​ទើបបាន​បណ្ដុះបណ្ដាល​ ​មាន​ ​ឱកាសល្អ​ក្នុង​ការ​ជ្រៀតចូល​ទីផ្សារ​។​ ​ការ​ទទួល​បាន​នូវ​ឥណទាន​ពី​ ​PRASAC​ ​មានដំណើរ​ការ​យឺតយ៉ាវ​។​ ​ការ​បង្កើន​ជំនាញ​ ​ដល់​មន្ទីរ​ពាក់ព័ន្ធ​នានា​ ​គឺ​បានឃើញ​ត្រឹមតែ​ផែនការ​បណ្ដុះបណ្ដាល​យ៉ាង​សាមញ្ញ​ប៉ុណ្ណោះ​ ​ហើយ​បញ្ជី​មាតិកា​នៃ​ការ​បណ្ដុះ​ ​បណ្ដាល​ ​គឺ​មាន​ភាព​សើៗ​មិន​ស៊ីជម្រៅ​។​ ​មាន​ភាព​មិន​ច្បាស់​ថា​ ​តើ​កសិករ​គំរូ​នឹង​ចែករំលែក​នូវ​បច្ចេកទេស​ ​និង​ជំនាញ​ដែល​ទទួល​បាន​ទៅ​ឱ្យ​អ្នក​ដទៃ​នៅ​ក្នុងភូមិ​តាម​របៀប​ណា​។​ ​ ​ដំណើរ​នៃ​ការ​បង្កើត​អង្គការ​ក្នុង​សហគមន៍​ ​(CBO​) គួរតែ​ភ្ជាប់​ទៅ​នឹង​យុទ្ធសាស្ដ្រ​របស់​រដ្ឋាភិបាល​សម្រាប់​គាំទ្រ​ដល់​ក្រុម​ឬ​អង្គការ​ទាំងនោះ​។​ ​មិន​ទាន់​អាច​វាស់វែង​ ​ភាព​ស័ក្តិ​សិទ្ធិ​នៃ​ថ្នាក់​បណ្ដុះ​បណ្ដាល​អក្ខរកម្ម​នៅឡើយ​ទេ​ ​រហូត​ទាល់តែ​ការ​សិក្សា​ត្រួតពិនិត្យ​ ​បង្កើត​បាន​នូវ​លទ្ធផល​បន្ថែម​ទៀត​។​ ​អនាម័យ​ ​និង​ការ​ ​យល់​ដឹង​ពី​អនាម័យ​ ​ត្រូវ​បាន​អនុវត្ដ​ ​មុន​នឹង​ដំណើរការ​សំណង់​រូប​វ័​ន្ដ​ ​មេរៀន​ផ្សេងៗ​អាច​នឹង​ត្រូវ​បាន​គេ​បំភ្លេច​ចោល​នៅ​ពេល​ ​ការ​សាងសង់​រួចរាល់​។​ ​
នៅ​ក្នុង​ក្រុម​ ​RIS​ ​ប្រព័ន្ធ​ធារាសាស្ដ្រ​ដែល​កំពុង​សាងសង់​ ​បាន​ផ្ដល់​នូវ​ឱកាស​នូវ​ការ​ត្រួតត្រា​ចរន្ដទឹក​ ​និង​គ្រប់គ្រង​ទឹក​ ​បាន​ល្អ​ប្រសើរ​។​ ​ការ​ត្រួតត្រា​ប្រភព​ទឹក​ប្រព័ន្ធ​ប្រឡាយ​នីមួយៗ​ ​គឺ​មានការ​ធានា​តិចតួច​។​ ​ប្រព័ន្ធ​ ​៧ ក្នុង​ចំណោម​ប្រព័ន្ធ​ស្រោច​ស្រព​ចំនួន​ ​១០ បាន​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ប្លង់​ ​ដែល​មិន​មាន​ប្រើ​ជា​ទូទៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ​ការ​ហ្វឹកហាត់​ដើម្បី​ឱ្យ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​បាន​ប្រសើរ​បំផុត​ ​អាច​ចំណាយ​ពេលវេលា​អនុវត្ដ​ពី​ ​១ ទៅ​ ​២ រដូវ​ដាំ​ដុះ​។​ ​ស្ដង់ដា​បច្ចេកទេស​ល្អ​ ​គឺ​មាន​បញ្ជាក់​នៅ​ ​ក្នុង​គំនូស​ប្លង់​ផ្លូវ​នានា​ ​ដើម្បី​ធ្វើ​ឱ្យ​ផ្លូវ​ធន់​មាំ​ ​និង​ប្រើ​បាន​យូរ​។​ ​ ​នៅ​ពេល​បទដ្ឋាន​ស្ដង់ដា​នេះ​ធ្វើ​បាន​សម្រេច​ ​ផ្លូវ​ដែល​បាន​ជួស​ជុល​ហើយ​ ​នឹង​ជួយ​ឱ្យ​ការ​ធ្វើ​ដំណើរ​កាន់តែ​ប្រសើរ​។​ ​ការ​ចូលរួម​របស់​អ្នកម៉ៅការ​ដែល​បច្ចេកទេស​គុណភាព​ទុនខ្សោយ​ជាង​គេ​នៅ​ក្នុង​ខេត្ដ​ចំនួន​ ​២ ក្នុង​ចំណោម​ ​៣ ខេត្ដ​ ​ធ្វើ​ឱ្យ​មាន​ជា​បញ្ហា​ដល់​បទដ្ឋាន​នៃ​ការ​សាងសង់​ ​(ដែល​តម្រូវ​ឱ្យ​មានការ​ត្រួត​ពិនិត្យ​នៅ​ការដ្ឋាន​ឱ្យ​បាន​ដិត​ដល់​) និង​ធ្វើ​ឱ្យ​កម្មវិធី​សាងសង់​មិន​អាច​បញ្ចប់​បាន​។​

ការ​ចាប់ផ្ដើម​ដោយ​យឺតយ៉ាវ​របស់​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ ​បង្ហាញ​ឱ្យ​ឃើញ​ថា​ ​ក្រសួង​ត្រូវការ​ ​បុគ្គលិក​បន្ថែម​ទៀត​។​ ​បុគ្គលិក​មួយ​ចំនួន​ ​នឹង​ចាប់ផ្ដើម​ការងារ​នៅ​ដើមឆ្នាំ​ ​២០០៩។ ភាព​ស័ក​សិទ្ធិ​របស់​ ​CMAC​ ​គឺជា​ ​លទ្ធផល​នៃ​ប្រសិទ្ធិ​ភាព​ការងារ​របស់​អង្គភាព​មួយ​នេះ​។​ ​រហូត​ដល់​ខែតុលា​ ​ឆ្នាំ​២០០៨​ ​ផ្ទៃដី​ទំហំ​ប្រមាណ​ ​៧៨,៥៣ ហិច​តា​ ​បាន​បោសសម្អាត​មីន​រួច​ជា​ស្រេច​ ​បាន​ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​ ​២៤១៣ នាក់​។​ ​EWMI​ ​បាន​ធ្វើ​យុទ្ធនាការ​ ​“ការ​លើក​ ​កំពស់​ការ​យល់​ដឹង​តាម​រយៈ​ការ​សម្ដែង​សិល្បៈ​ ​(Road​ ​shows​)” ហើយ​បាន​ផលិត​ជា​ខ្សែ​វី​ដេ​អូ​អំពី​យុទ្ធនាការ​នេះ​ ​ដើម្បី​ទុក​ ​ប្រើប្រាស់​ក្នុង​កំឡុង​ពេល​ការងារ​តាមដាន​បន្ដ​នៅ​ក្នុង​ខែកុម្ភៈ​ ​ឆ្នាំ​ ​២០០៩។

គំរោង​អេកូ​សន​ ​បាន​ធ្វើការ​យកចិត្ដទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចូលរួម​របស់​ស្ដ្រី​។​ ​បញ្ហា​យេ​ន​ឌ័​រ​ត្រូវ​បាន​បញ្ជ្រាប​ ​ដោយ​មាន​ផែនការ​សកម្មភាព​យេ​ន​ឌ័​រ​ ​ក្នុង​គោលបំណង​ពង្រឹងសមត្ថភាព​ដល់​អ្នក​ពាក់ព័ន្ធ​នានា​នៅ​គ្រប់​កម្រិត​ទាំងអស់​។​